បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Rangnick បាននិយាយថា “Cavani នឹងមិនចាកចេញពីក្លឹបនៅខែមករានេះទេ។ ពួកយើងបាននិយាយអំពិ Edi ហើយគាត់ក៏យល់ថាខ្ញុំនិងមិនអោយគាត់ចាកចេញនោះទេ។ ពួកយើងនៅត្រូវការ Edi។ គាត់ពិតជាអស្ចារ្យ។
Rangnick បានបន្ថែមទៀតថា “ខ្ញុំបានប្រាប់គេតាំងពីថ្ងៃដំបូង សម្រាប់ខ្ញុំ គាត់គឺជាកីឡាករដែលសំខាន់ណាស់។ គាត់នឹងស្នាក់នៅបន្ត”៕