ព្រោះតែ​រឿង​មួយ​នេះ​ធ្វើ​អោយ Van de Beek មិន​អាច​ចេញពី Man Utd បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Mirror នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ដោយ​មានជម្លោះ​រវាង Donny van de Beek ជាមួយនឹង​ភ្នាក់ងារ​របស់​គេ គឺ​បាន​ធ្វើ​អោយ​កីឡាករ​ខ្សែបម្រើ​ក្លឹ​ប Manchester United រូប​នេះ អាច​នឹងបន្ត​ស្នាក់​នៅ​ក្នុង​ទឹកដី Old Trafford បន្ត​ទៀត​។

គួរ​បញ្ជាក់​ថា​ភ្នាក់ងារ Guido Albers ត្រូវ​បាន​បណ្តេញចេញ​ដោយ​កីឡាករ​សញ្ជាតិ​ហូ​ឡង់​ខាងលើ ប៉ុន្តែ​កុងត្រា​រវាង​ពួក​គាត់​មិន​ត្រូវ​បានអោយ​បញ្ចប់​នោះ​ទេ នោះ​មាន​ន័យ​ថា Van de Beek គឺ​មិន​មាន​ភ្នាក់ងារ​ស្របច្បាប់​ណាមួយ ដើម្បី​ជួយ​គាត់​ក្នុង​ការ​ចរចារ​ផ្ទេរ​ក្លឹ​ប​នោះ​ទេ​៕