បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹបសារិកាព្រៃ ចង់បានខ្សែប្រយុទ្ធរបស់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែក៏មានរួមបញ្ចូលលក្ខខណ្ឌទិញផ្តាច់ផងដែរ។
ក្លឹប Newcastle បានធ្វើការបញ្ចុះបញ្ចូលក្លឹប Arsenal សម្រាប់ការចង់បានកីឡាករ Pierre-Emerick Aubameyang។
ខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវផ្លាស់ប្តូរទៅកាន់ទឹកដី James Park ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល ហើយនឹងមានលក្ខខណ្ឌទិញផ្តាច់រួមបញ្ចូលផងដែរ ដោយមានតម្លៃ ២០លានផោន៕