បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា គ្រូបង្វឹករបស់ក្លឹប Chelsea គឺលោក Thomas Tuchel កំពុងពិចារណាក្នុងការដក Romelu Lukaku ចេញពីកាប្រកួតជាមួយនឹងក្លឹប Liverpool។ ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅថ្ងៃស្អែក។
លើសពីនេះទៀត Tuchel បានជួបពិភាក្សាផ្ទាល់ជាមួយនឹង Lukaku អំពីអ្វីដែលកីឡាករខាងលើបានផ្តល់បទសម្ភាស៍ និងសារខ្លី៕