បរទេស៖ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន AS នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាតារារបស់ក្លឹប Borussia Dortmund គឺ Erling Haaland បានបញ្ចេញនៅពាក្យចចាមអារាមជាមួយនឹងក្លឹប Real Madrid ក៏ដូច Barcelona ដោយបានប្រាប់ទៅកាន់អ្នកគាំទ្រថា ខ្លួននឹងទៅលេងនៅទឹកដីអេស្ប៉ាញនៅឆ្នាំនេះ។
កីឡាករវ័យ ២១ឆ្នាំរូបនេះ បានទៅកំសាន្តនៅ Marbella។ នៅទីនោះអ្នកគាំទ្ររបស់លោក បានចោទជាសំនួរថានៅរដូវកាលក្រោយតែគាត់នឹងទៅលេងនៅក្លឹបណា?
ក្នុងនោះកីឡាករ Haaland បានឆ្លើយតបថា “ខ្ញុំនឹងទៅលេងនៅអេស្ប៉ាញ”៕