បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Kylian Mbappe បានធ្វើការប្រកាសហើយ “ទេ ខ្ញុំមិនទៅចូលរួមជាមួយនឹងក្លឹប Real Madrid នៅខែមករានេះទេ។ នៅខែមករានេះ គឺមិនរឿងអ្វីកើតឡើងនោះទេ”។
Mbappe បានប្រាប់ CNN បន្តថា ” ខ្ញុំនឹងនៅជាមួយ PSG។ ខ្ញុំរីករាយ ហើយនឹងនៅទីនេះដល់ចប់រដូវកាល ក្នុងនាមជាកីឡាកររបស់ PSG។ ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ ដើម្បីអោយ PSG ឈ្នះនៅពានទាំងអស់នៅឆ្នាំនេះ”៕