LEXUS 470 រេ​ចង្កូត​បុក​ទ​ម្លោះ​ចូល​កន្លែង​លាង​ម៉ូតូ

0

កំពង់ស្ពឺ ៖ ករណី​គ្រោះ​ថ្មា​ក់​ចរាចរណ៍​រថយន្ដ​រេ​ចង្កូត​បុក​ចូល​រោង​លាង​ម៉ូតូ កាលពី​យប់​ថ្ងៃ​អង្គា​រ៍ វេលា​ម៉ោង ២២ និង ៣០ នាទី នៅ​លើ​កំណាត់​ផ្លូវ​លេខ ១០៦ ស្ថិត​នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​រថយន្ដ ០១​គ្រឿង ម៉ាក​LEXUS 470 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AU-0323 អ្នកបើកបរ​ឈ្មោះ​ចាន់ អេ​រិច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត ហើយ​បាន​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ចូល​ទៅ​បុក​រោង​លាង​ម៉ូតូ ដែល​មាន​ម្ចាស់​ឈ្មោះ​គង់ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​គ្រោះថ្នាក់ និង​ខូចខាត​សម្ភារៈ រោង​លាង​ម៉ូតូ​ចំនួន ០១​រោង ខូច​ទ្វារ​រមូ​ចំនួន ០១ (​ខ្ទិច​ទាំងស្រុង​) ខូច​រថយន្ដ ០១​គ្រឿង​ធ្ងន់​និង​ខូច​សម្ភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជំនាញ​ចរាចរណ៍​បាន​ចុះ​ពិនិត្យ​និង​យក​វត្ថុ​តាង រថយន្ដ យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ខេត្ត ដេ​ី​ម្បី​ចំណាត់ការ​នីតិវិធី​បន្ដ រីឯ អ្នក​បេ​ី​កបរ​រថយន្ត​ត្រូវ​នាំ​យក​មក​សាកសួរ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ