មាន​ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ ចង់បាន Mata នៅ​ខែមករា​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន The Sun បានអោយ​ដឹង​ថា ក្លឹ​ប Real Sociedad កំពុង​ព​ន្លឿ​ន​ក្នុង​ការ​ដោះ​ដូរ​យក​កីឡាករ​ខ្សែបម្រើ​របស់​ក្លឹ​ប Manchester United គឺ Juan Mata អោយ​បាន​នៅ​រដូវរងារ​នេះ​។

កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ នៅ​សល់​កុង​ត្រាតែ ៦​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយនឹង​ខាង​ក្លឹ​ប Man Utd​។ ខណៈ​ពេល​រូបគេ​មិន​អាច​ស្វែងរក​នៅ​តំណែង​មួយ នៅ​ក្នុង​ជម្រើស​ដំបូង​បាន​នោះ​ទេ​។

Sociedad សង្ឃឹមថា​អាច​ធ្វើការ​បញ្ចុះបញ្ចូល United អោយធ្វើ​ការ​ដោះ​លែង Mata ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ក្នុង​ខែមករា​នេះ ស្រប​ពេល​ដែល​ក្លឹ​ប​មា​នទី​តាំងនៅ​អង់គ្លេស​មួយ​នេះ មិន​បាន​ផ្តល់​នៅ​កុងត្រា​ថ្មី​អោយ​គាត់​៕