បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹបម្ចាស់ជើងឯងនៅក្របខណ្ឌអង់គ្លេសកំពុងសម្លឹងមើលតារាឆ្មើមរបស់ Dortmund។ ក្លឹប Manchester City បានរៀបចំនៅឯកសារដើម្បីធ្វើការដាក់សំណើរយកកីឡាករ Erling Haaland របស់ក្លឹប Borussia Dortmund
ក្លឹបមានទីតាំងនៅអាឡឺម៉ងរូបនេះបានបញ្ជាក់ថានឹងមិនលក់ Haaland នៅក្នុងទីផ្សារដោះដូររដូវរងារនេះទេ ប៉ុន្តែក្លឹបនឹងលក់គាត់នៅពេលបញ្ចប់រដូវកាលនេះវិញ។
អនាគតរបស់កីឡាករសញ្ជាតិន័រវ៉េសរូបនេះ បានក្លាយទៅជាប្រធានបទក្តៅក្នុងពិភពបាល់នារដូវកាលនេះ។ នៅពេលនេះ Pep Guardiola នឹងធ្វើការប្រកួតប្រជែងជាមួយនឹង Barcelona ក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះមកកាន់ទឹកដីអង់គ្លេស៕