បុរស​ម្នាក់​បញ្ចប់ជីវិត​ដោយ​ការ​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ច្បា​អំពៅ​បាន​សម្រេច

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៨​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មាន​ករណី​បុរស​ម្នាក់​បាន​ព្យាយាម​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ក្រោយ​លោត​ចូល​ទឹក បុរស​ខាងលើ​ក៏​បាន​លិច​បាត់ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​លើ​ស្ពាន ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​លោតទឹក​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​បាន​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា Zoomer-X ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-8616 មួក​សុវត្ថិភាព​ចំនួន​១ និងបាយ​ឆា​២​ប្រអប់​នៅ​លេី​ស្ពាន​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ត្រឹម​យក​សម្ភារ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ ដើម្បី​រក្សា​ទុក​ប្រគល់​ជូន​ក្រុម​គ្រួសារ សាច់ញាតិ​ជន​រង​គ្រោះ​វិញ​៕