កីឡាករ Philippe Coutinho ជាកីឡាករម្នាក់ដែល Barcelona កំពុងព្យាយាមលក់ចេញនាខែមករាខាងមុខ។ ខ្សែបម្រើប្រយុទ្ធប្រេស៊ីលវ័យ ២៩ឆ្នាំរូបនេះ ត្រូវតែចាកចេញដើម្បីឱ្យក្លិបអាចចុះឈ្មោះ Ferran Torres និង Dani Alves ក្នុងកុងត្រាថ្មី។
យ៉ាងណាមិញ Coutinho ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ចង់បានរូបគេក្នុងល័ក្ខណខ្ចីជើង ឬទិញផ្តាច់ដើម្បីពង្រឹងបន្ថែមលើប្រព័ន្ធប្រយុទ្ធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស អ្នកចាត់ការ Mikel Arteta រីករាយស្វាគមន៍កីឡាកររូបនេះ។
លោក Arteta ជឿថា Coutinho អាចជួយឱ្យក្រុមរបស់លោកឈានដល់គោលដៅរបស់ក្លិប។ ការចរចារបស់ពួកគេស្ថិតនៅដំណាក់កាលដំបូង ហើយ Barcelona អាចនឹងបញ្ចេញខ្សែបម្រើរូបនេះ ក្រោមកិច្ចសន្យាខ្ចីជើង។
ទោះជាយ៉ាងណា អ្នកចាត់ការ Xavi Hernandez ហាក់មិនត្រូវការ Coutinho នៅក្នុងក្រុមរបស់លោកនោះទេ ហើយមិនបានផ្ដល់ទំនុកចិត្តលើគេនោះឡើយ ដូចអ្វីដែលបានឃើញពេលប្រកួតម្ដងៗ៕