សង្ស័យ​តែ​ស្រវឹង​ខ្លាំង​! បើ​ករថយន្ត​បុក​សួនច្បារ និង​បន្ត​ទៅ​បុក​ព្រះ​ឆាយាល័ក្ខណ៍​ទៀត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១:៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​ក្បែរ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ចាក់​ចតុម្មុខ ខណ្ឌដូនពេញ ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បុក​ឡើង​លើ​សួនច្បារ និង​បន្ត​ទៅ​បុក​ព្រះ​ឆាយាល័ក្ខណ៍​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ខាងលើ​មាន​ម៉ាក​វត់​រ៉េ​ន​ជ័រ ពាក​ស្លាក​លេខ ភ្នំពេញ ២AM-៤៥៦៦​។ អ្នកបើកបរ មាន​ស្ថានភាព​ស្រវឹង​ជោកជាំ ហើយ​បក​បរ​ក្នុង​ល្បឿន​លឿន​ទៀត ទើប​បង្ក​អោយ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​។ ក្រោយ​កើតហេតុ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​៕