អ្នកគាំទ្រ​ក្លឹ​ប​បិសាច​ក្រហម សប្បាយចិត្ត​ខ្លាំង ពេល​ឮ​ថា​កីឡាករ​រូប​នេះ​នឹង​ចាកចេញ

0

ថ្មី​ៗ​នេះ អ្នកគាំទ្រ​ក្លឹ​ប Manchester United ហាក់ដូចជា​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ដំណឹង​ថា​ខ្សែការពារ Phil Jones ទំនងជា​ចាក​ចេញពី​ក្លិប ដើម្បី​ផ្លាស់​ទៅ​កាន់ Benfica ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នា​ខែមករា​ខាង​មុខ​នេះ​។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​រដូវ​កាល​នេះ Jones មិន​ទាន់​អាច​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ណាមួយ​នៅឡើយ​ទេ ទោះបីជា​ក្រុម​អវត្តមាន​ខ្សែការពារ​សំខាន់​ៗ​ដូច​ជា Raphael Varane និង Victor Lindelof ដោយសារ​បញ្ហា​ក៏​ដោយ ដូច្នេះ​ហើយ ក៏​កើត​មាន​ជា​ពាក្យ​ចចាមអារ៉ាម​ថា រូបគេ​ទំនងជា​នឹង​ផ្លាស់​ទៅ​កាន់ Benfica ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​ខាង​មុខ ដែល​នៅ​ទីនោះ​អាច​ធានា​ថា រូបគេ​នឹង​ទទួល​បាន​នាទី​បង្ហាញខ្លួន​នៅ​លើ​ទីលាន​បាន​ច្រើន​។

យ៉ាងណាមិញ ក្រោយ​ទទួល​ដំណឹង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​ខាងលើ អាច​នឹង​ចាក​ចេញពី Man Utd ស្រាប់តែ​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល អ្នកខ្លះ​ក៏​សប្បាយចិត្ត ហើយ​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត​សន្យា​ថា នឹង​ជូន​ដំណើរ​គេ​ដល់​ព្រ​លាន​យន្តហោះ​ទៀត​ផង ប្រសិនបើ​គេ​ពិតជា​ចាកចេញ​មែន​៕