យោងតាមលោក Fabrizio Romano ដែលជាអ្នកជំនាញខាងព័ត៌មានដោះដូរកីឡាករ បាននិយាយថា កិច្ចព្រមព្រៀងក្នុងការនាំយក Erling Haaland នឹងមិនមានភាពងាយស្រួលទេ សម្រាប់ក្រុមបិសាចក្រហម Manchester United ដោយសារតែអ្នកតំណាងរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវែស និង Pogba ជាមនុស្សតែមួយ គឺលោក Mino Raiola ។
ថ្មីៗកន្លងមកនេះ ទំនាក់ទំនងរបស់ក្លិប Man United និងលោក Raiola មិនសូវល្អទេ បន្ទាប់ពីកិច្ចពិភាក្សាជុំវិញការបន្ដកុងត្រាថ្មីរយៈពេលវែងរបស់ Pogba នៅទឹកដី Old Trafford បានបរាជ័យមួយលើកជាពីរលើក។
ដូច្នេះ ជុំវិញស្ថានភាពកិច្ចសន្យារបស់ Pogba អាចធ្វើឲ្យមានភាពស្មុគស្មាញ ដល់ការប៉ុនប៉ងរបស់ Man United ក្នុងការនាំយក Haaland នាំរដូវក្ដៅឆ្នាំ២០២២៕