វៀតណាម៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ NIKKEI Asia នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លទៅ បានអោយដឹងថា វៀតណាមនិងរៀបចំគម្រោងតគម្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ១០ មេហ្គាវ៉ាត់ ដោយមានជំនួយពីរុស្ស៊ី ដែលជាវិធានការមួយនេះត្រូវបានគេមើលឃើញថាជាជំហានថ្មីមួយឆ្ពោះទៅរកការអនុវត្តឡើងវិញនូវផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ពីគ្រោះមហន្តរាយ Fukushima ។
ប្រធានាធិបតីវៀតណាមលោក Nguyen Xuan Phuc ត្រូវបានអមដំណើរដោយអ្នកជំនាញនុយក្លេអ៊ែរវៀតណាមនៅពេលលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូរយៈពេលបួនថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី 29 ខែវិច្ឆិកា ការបន្តគម្រោងនុយក្លេអ៊ែរនេះ គឺស្ថិតក្នុងចំណោមប្រធានបទដែលត្រូវយកមកពិភាក្សាក្នុងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគី៕