ការ​ប្រកួត​ចំនួន ២ នៅ​ក្នុង​ក្របខ័ណ្ឌ Premier League សម្រាប់​ថ្ងៃ Boxing Day ត្រូវ​បាន​លើក​ពេល

0

ក្រប​ខណ្ឌ Premier League បាន​ប្រកាស​ថា ការ​ប្រកួត​ចំនួន ២ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ Boxing Day ត្រូវ​ពន្យារពេល ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ការ​ប្រកួត​រវាង Liverpool vs Leeds United និង Wolverhampton Wanderers vs Watford ត្រូវ​បាន​លើក​ពេល​ព្រោះ Leeds និង Watford នឹង​មិន​មាន​កីឡាករ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នេះនោះ​ទេ​។

សេចក្តីថ្លែងការណ៍​ពី Premier League បាន​បញ្ជាក់​ថា​៖ «​នៅ​ថ្ងៃនេះ​ក្រុមប្រឹក្សាភិបាល​អាច​ធ្វើការ​សម្រេចចិត្ត​របស់​ខ្លួន​មុន​ថ្ងៃ Boxing Day ដើម្បី​ផ្តល់​ភាព​ច្បាស់លាស់​ដល់​ក្លឹ​ប និង​អ្នកគាំទ្រ​របស់​ពួក​គេ​។ យើង​សូម​អភ័យទោស​ចំពោះ​ភាព​រអាក់រអួល ដែល​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​គម្រោងការ សម្រាប់​ពិធីបុណ្យ​របស់​អ្នកគាំទ្រ​ទាំងអស់​គ្នា​»​។

«​ក្រុមប្រឹក្សាភិបាល​បាន​សន្និដ្ឋាន​ថា Leeds United នឹង​មិន​អាច​ចូលរួម​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ចុង​ស​ប្តា​ហ៍​នេះ​បាន​ទេ ដោយសារ​ចំនួន​កីឡាករ​ដែល​មាន​វិជ្ជមាន​កូ​វី​-១៩ របួស និង​ជំងឺ​។ ទីលាន​ហ្វឹកហាត់​របស់​ក្លឹ​ប​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ បន្ទាប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ទីភ្នាក់ងារ​សុខ​សុខភាព​របស់​ចក្រភព​អង់គ្លេស និង Premier League»​។

«Watford FC បន្ត​មាន​ចំនួន​កីឡាករ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម បន្ទាប់​ពី​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Crystal Palace FC កាលពី​ថ្ងៃ​សៅរ៍​មុន​ត្រូវ​បាន​ពន្យារពេល បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩ ។ ដោយសារ​តែ​កីឡាករ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក វា​ត្រូវ​បាន​រំពឹង​ទុក​ថា Watford នឹង​អាច​ត្រលប់​មក​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​ទី ២៨ ខែធ្នូ ទល់​នឹង West Ham United»៕