ភ្នំពេញ៖ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បុគ្គលិកណាហ្គាវើលបានបន្តប្រមូលផ្តុំគ្នានៅចំណុចមុខក្រុមហ៊ុនណាហ្គាវើល១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទាររកដំណោះស្រាយចំនួន ០៩ចំណុច។ គួរបញ្ជក់ថាការធ្វើ កូដកម្មដោយសន្តិវិធី ដើម្បីទាមទាររកដំណោះស្រាយនេះ គឺបានធ្វើឡើងអស់រយៈពេល ៧ថ្ងៃរូចមកហើយ៕
