Klopp ថា​អត់​ខ្វល់​អី​បន្តិច​សោះឡើយ​ចំពោះ Salah

0

តាម​ទម្រង់​លេង​បច្ចុប្បន្ន Mohamed Salah គឺជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ហើយ​មិនមែន​ក្លឹ​ប​ណាមួយ​អាច​អូស​ទាញ់​រូបគេ​បាន​ឡើយ ក្រៅពី Liverpool​។

ពិត​ណាស់ Salah នៅ​សល់ ១៨ ខែ​ទៀត​លើ​កិច្ចសន្យា​របស់​គាត់​នៅ Anfield ហើយ​នៅ​មិន​ទាន់​បាន​ចុះ​កុងត្រា​ថ្មី​នៅឡើយ​ទេ ប៉ុន្តែ​លោក Jurgen Klopp មិន​ព្រួយបារម្ភ​ថា គាត់​នឹង​បាត់បង់​តារា​ឆ្នើម​របស់​គាត់​នោះ​ទេ​។

លោក Klopp បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Sky Sports ថា​៖ «​ពួក​យើង​ពិតជា​មានការ​សន្ទនា​ដ៏​ល្អ​។ ខ្ញុំ​ចង់ឱ្យ​វា​កើតឡើង​ពេល​ណា​ក៏​បាន ខ្ញុំ​មិន​ខ្វល់​ទេ​»​។

គួរ​ជម្រាប​ថា Salah គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ Premier League ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ៩ ដង​ក្នុង​១៧ ប្រកួត​ប៉ុណ្ណោះ ហើយ​គេ​ធ្លាប់​បាន​និយាយ​ថា​គាត់​ចង់​បន្ត​នៅ Liverpool ជា​រៀង​រហូត ប៉ុន្តែ​វា​អាស្រ័យ​លើ​ក្លឹ​ប​ថា​ចង់បាន​រូបគេ​ឬ​យ៉ាងណា​៕