បរទេស៖ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា មន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ស្ត្រីម្នាក់ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី “អូមីក្រុង” ដែលជាករណីសហគមន៍លើកដំបូងក្នុងប្រទេសថៃ។
មន្ត្រីខាងលើបន្ថែមថា ស្ត្រីរូបនេះបានឆ្លងវីរុសនេះពីប្តីរបស់នាង ដែលជាជនជាតិកូឡុំប៊ី ដែលបានត្រឡប់មកប្រទេសថៃពីប្រទេសនីហ្សេរីយ៉ាក្នុងខែវិច្ឆិកាកន្លទៅ៕