អីយ៉ា​ស់​! Man Utd ត្រៀម​ទិញ​ផ្តាច់​កុងត្រា​គ្រូបង្វឹក​ម្នាក់ ដើម្បី​ជំនួស​តំណែង Ralf Rangnick

0

ក្លឹ​ប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ទាក់ទង​ជាមួយ​អ្នកចាត់ការ​ក្លឹ​ប Sporting Lisbon លោក Ruben Amorim ក្នុង​នាម​ជា​អ្នក​ជំនួស​តំណែង​គ្រូបង្វឹក Ralf Rangnick ។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​វាយតម្លៃ​ខ្ពស់​ក្នុង​ចំណោម​គ្រូបង្វឹក​ដែល​កំពុង​រីក​ចម្រើន​ក្នុង​ពិភព​បាល់ទាត់​។ Amorim បាន​ចាក​ចេញពី Benfica ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ចាប់ផ្តើម​ដំណើរ​ថ្មី​ជា​គ្រូបង្វឹក​។

អតីត​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ជាមួយ Casa Pia, Braga B និង Braga មុន​ពេល​គាត់​ត្រូវ​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Sporting ក្នុង​កិច្ចសន្យា ៨ លាន​ផោន​។

អ្នកកាសែត Jorge Nicola បាន​និយាយ​ថា លទ្ធភាព​នៃ​ការ​មក​ដល់​របស់ Amorim នៅ Old Trafford ត្រូវ​បាន​យល់ព្រម​ដោយ Cristiano Ronaldo និង Bruno Fernandes ។

ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ឆ្នាំ​នៃ​អាជីព​ជា​អ្នកចាត់ការ​របស់​គាត់​នៅ Sporting លោក Amorim បាន​ចារ​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ក្លឹ​ប បន្ទាប់​ពី​បាន​ឈ្នះ​ពានរង្វាន់ League Cup ចំនួន​ពីរ និង​ដឹកនាំ​ក្រុម​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ Primeira Liga ។ ក្រុម​របស់​គាត់​នៅ​តែ​មិន​ស្គាល់​ចាញ់​ក្នុង​ការ​ប្រកួត​ចំនួន ៣២ ។

បញ្ជាក់​ផង​ដែរ​ថា Manchester United នឹង​ត្រូវ​បង់ប្រាក់ ២៥ លាន​ផោន​ទៅ​ឱ្យ Sporting ប្រសិនបើ​ក្លឹ​ប​យក្ស​នៅ Premier League របស់​អង់គ្លេស​ចង់​ចុះហត្ថលេខា​លើ​គាត់​៕