ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ១០:៤០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីប្លន់ទៅលើអ្នកលក់ឡេល្បីឈ្មោះ អ៊ាន សៀវម៉ី យកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ ដែលកើតឡើងនៅចំនុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ៕