Joe Cole ថា​ក្រុម​មួយ​នេះ នឹង​លើក​ពាន Premier League(​មាន​វី​ដេ​អូ​)

0

លោក Joe Cole ជឿជាក់​ថា​ក្លិប Manchester City នឹង​អាច​យកឈ្នះ Liverpool និង Chelsea ក្នុង​ការ​លើក​ពាន Premier League រដូវ​កាល​នេះ​។

កាលពី​រដូវ​កាល​មុន ភាគី​ខាង​គ្រូបង្វឹក Pep Guardiola បាន​ក្លាយជា​ម្ចាស់​ជើងឯក Premier League ក្រោយ​យកឈ្នះ Manchester United ដែល​ឈរ​លេខ ២​ដល់​ទៅ ១០​ពិន្ទុ​ដាច់​។

យ៉ាងណាមិញ​កាលពីមុន​លោក Cole ជឿ​ថា Chelsea នឹង​លើក​ពាន Premier League រដូវ​កាល​នេះ ប៉ុន្តែ​បន្ទាប់​ពី​ឃើញ​ថា​ភាគី​ខាង​លោក Thomas Tuchel បាន​ធ្លាក់​មក​ដល់​លេខ​រៀង​ទី​៣ ក្រោយ​ប្រកួត​ចាញ់ West Ham និង​ស្មើ Everton នា​ពេល​កន្លង​មក លោក Cole ក៏​ប្ដូរ​ចិត្ត​គិត​ថា Man City ដែល​កំពុង​កាន់កាប់​កំពូល​តារាង​គឺជា​ម្ចាស់​ពាន Premier League វិញ​។

ទោះជា​យ៉ាងណា​អតីត​វីរបុរស​បាល់ទាត់​អង់គ្លេស​លោក Joe Cole បាន​ថ្លែងប្រាប់ BT Sport ថា​៖ «​ខ្ញុំ​នឹង​ជ្រើស​យក Man City ហើយ​នេះ​ជា​លើក​ដំបូង ដែល​ខ្ញុំ​វង្វេងវង្វាន់​។ ការ​ពិត​គឺ​ឥលូវ​នេះ Chelsea បាន​បាត់បង់​ពិន្ទុ​ហើយ ពេល​ខ្ញុំ​បាន​មើល​ការ​ប្រកួត Man City កាលពី​ទល់​នឹង Leeds ពួក​គេ​គឺ​ពិតជា​ល្អ​ណាស់​។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ជា​ចំបង គឺ​ពួក​គេ​មានបទពិសោធន៍ ព្រោះ​ពួក​គេ​ធ្លាប់​ធ្វើ​វា​ពី​មុន​កាលពី​ប៉ុន្មាន​ឆ្នាំ​មកនេះ​»៕