បរទេស៖ តារារបស់ក្លឹបបិសាចក្រហម និងត្រូវផុតកុងត្រានៅឆ្នាំ២០២៣។
នេះបើយោងតាមការចេញផ្សាយរបស់សារព៍ត៌មាន Mundo Deportivo នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះបានអោយដឹងថា Marcus Rashford គឺបើកទ្វារជំហរក្នុងការទៅចូលរួមជាមួយនឹងក្លឹប Barcelona។
ខាង Camp Nou បានបង្ហាញការចាប់អារម្មណ៍ចំពោះការចុះហត្ថលេខាយកកីឡាករ Manchester United រូបនេះ។ ហើយនេះគ្រាន់តែស្ថិតនៅក្នុងជម្រើសបន្ទាប់របស់ក្លឹបនោះទេ។
ស្របពេលជាមួយគ្នានេះ ក្លឹប PSG ក៏បានចូលខ្លួនមកធ្វើការប្រកួតប្រជែងផងដែរ។ ហើយខាងក្លឹបបានទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់គាត់ ដើម្បីធ្វើអោយរឿងនេះ ក្លាយជាការពិត៕