សម្រាប់មុនការប្រកួតទល់នឹងក្រុគោព្រៃកម្ពុជា គ្រូបង្វឹក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «កម្ពុជាមានស្មារតីប្រយុទ្ធកើនឡើងប ន្ទាប់ពីយកឈ្នះលើឡាវ។ កម្ពុជាជាក្រុមដែលមានការវាយសម្រុកបានលឿន ការបញ្ជូនបាល់បានច្បាស់ចំគោលដៅបានល្អ។ ខ្ញុំមិនប្រាកដថាពួកគេនឹងបន្តលេងបែបនោះ ឬការពារតឹងដូចក្រុមដទៃទៀតនោះទេ។ ខ្ញុំប្រាកដថានៅថ្ងៃស្អែកក្រុមវៀតណាមនឹងលេងដោយអស់ពីកម្លាំងរបស់ខ្លួន»។
នៅពេលសួរអំពីក្រុមសម្រាប់ការប្រកួតបន្ទាប់ លោក Park បាននិយាយថា៖ «យើងមិនទាន់អាចនិយាយបាននៅឡើយទេ ប៉ុន្តែខ្ញុំនឹងពិចារណាលើកីឡាករដែលរងរបួស ឬកែលម្អខ្លះ ដើម្បីលេងក្នុងការប្រកួតជាមួយកម្ពុជា»។
ដោយឡែកកីឡាករ Tan Tai បានលើកឡើងថា៖ «ពិតណាស់ យើងចង់ឈ្នះ ដើម្បីមានសិទ្ធិទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។ ខ្សែការពារក្រុម Binh Dinh បានបន្ថែមថា៖ «យើងតែងតែគោរពគូប្រកួតរបស់យើង ដូចជាកម្ពុជាជាដើម ក្រុមវៀតណាមនៅតែរៀបចំបានល្អក្នុងការប្រកួតនេះ។ កម្ពុជាមានវាយលុកល្អគួរសម។ យើងត្រូវតែវាយសម្រុកឲ្យបានល្អ។ ប្រយ័ត្នកុំឲ្យកម្ពុជារកគ្រាប់បាល់បាន។ ការរៀបចំល្អនឹងផ្តល់លទ្ធផលល្អ»។
បញ្ជាក់ផងដែរថាលោក Park មិនទាន់បញ្ចេញមតិ ជុំវិញការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ លោកបានលើកឡើងថា៖ «ខ្ញុំមិនទាន់អាចនិយាយពីគូប្រកួតខាងមុខបានទេ សម្រាប់ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះក្រុមវៀតណាមមិនទាន់អាចជ្រើសរើសគូប្រកួតបានឡើយ បើជួបក្រុមណាក៏នឹងតាំងចិត្តតាមហ្នឹង។ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំត្រូវតែផ្តោតលើការប្រកួតជាមួយកម្ពុជា»៕