បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Goal នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Christian Eriksen ប្រហែលមិនរងចាំយូរនោះទេ បន្ទាប់ពីបានបញ្ចប់កុងត្រាជាមួយនឹង Inter។
កីឡាករសញ្ជាតិ ដាណាម៉ាក់ រូបនេះមិនអាចលេងបន្តបាននៅទឹកដីអ៊ីតាលី បន្ទាប់ពីលោកបញ្ហាបេះដូង។ ប៉ុន្តែតាមការបញ្ជាក់របស់ភ្នាក់ងាររបស់លោកថា មានក្លឹបចំនួន ២កំពុងទំនាក់ទំនងមក នឹងចង់បានគាត់ទៅលេង។
ភ្នាក់ងាររបស់លោកបន្តថា ” ខ្ញុំអាចនិយាយបានថាគាត់នឹងបន្តលេងបាល់ទៀត។ មានក្លឹបចំនួន ២ បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សារឿងរបស់ Christian កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ”៕