របាយការណ៍បាននិយាយថា Liverpool កំពុងសង្កេតមើលកីឡាករដ៏មានទេពកោសល្យនៅ Premier League ពីររូបគឺ Jarrod Bowen និង Raphinha។ Paul Gorst បានថ្លែងទៅកាន់គេហទំព័រ Liverpool Echo ថាហង្សក្រហមនឹងជ្រែកចូលក្នុងទីផ្សារសម្រាប់ការផ្លាស់ប្តូរដ៏អស្ចារ្យមួយនៅរដូវក្តៅ។
យោងតាមអតីតអ្នកចាំទីរបស់ Leeds និងអង់គ្លេសលោក Paul Robinson បានឲ្យដឹងថាកីឡាករ Raphinha របស់ Leeds United នឹងក្លាយជាការផ្ទេរដ៏ល្អសម្រាប់ Liverpool ជាជាង Bowen របស់ West Ham ។ នៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ Football Insider គាត់បានអះអាងថា Raphina ស័ក្តិសមនឹងស្ទីលប្រយុទ្ធរបស់ Liverpool៖
Robinson បាននិយាយថា៖ «Raphinha នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ Liverpool។ គាត់ល្អបំផុត។ គាត់ស័ក្តិសមទៅនឹងជួរមុខទាំងបី។ Bowen នឹងផ្តល់ឱ្យពួកគេនូវគុណភាពការពារបន្ថែមទៀត ប៉ុន្តែនេះមិនមែនមានន័យថា Raphinha អន់នោះទេ។ ខ្ញុំគិតថា Bowen ល្អជាង ប៉ុន្តែស័ក្តិសមទៅនឹងប្រព័ន្ធអ្នកលេងរបស់ West Ham ក្រោមការដឹកនាំរបស់លោក David Moyes »។
គាត់បានកត់សម្គាល់ថា គាត់បានឃើញ Raphinha នៅ Leeds ដោយអះអាងថាតារាឆ្នើមរូបនេះមានគុណភាពស្រដៀងទៅនឹង Sadio Mane។ លោកក៏បានទទួលស្គាល់ដែរថា ការចុះហត្ថលេខារបស់ Raphinha នឹងមានតម្លៃថ្លៃណាស់៖
Robinson បានបន្ថែមថា៖ «Bowen មានទេពកោសល្យ ប៉ុន្តែ Raphinha គឺជាកីឡាករល្អបំផុតម្នាក់ដែលខ្ញុំបានឃើញនៅ Elland Road ។ កីឡាករដូចជា Sadio Mane និង Diogo Jota គឺជាកីឡាករកម្រិតកំពូល។ ប៉ុន្តែខ្ញុំមិនគិតថា Raphinha អន់ជាងពួកគេទេ។ វាមិនមែនជាកិច្ចព្រមព្រៀងងាយស្រួលធ្វើនោះឡើយ វានឹងធ្វើឱ្យ Liverpool ចំណាយប្រាក់ច្រើន ព្រោះកីឡាកររូបនេះនឹងមានតម្លៃថ្លៃណាស់»។
គួរបញ្ចាក់ដែរថា ទាំង Raphinha និង Bowen លេងជាខ្សែប្រយុទ្ធស្លាបស្តាំសម្រាប់ក្រុមរៀងខ្លួន ហើយកិច្ចសន្យារបស់ Bowen នៅ West Ham នឹងផុតកំណត់នៅឆ្នាំ ២០២៥ ខណៈដែលកុងត្រារបស់ Raphinha នឹងផុតកំណត់នៅឆ្នាំ ២០២៤៕
សូមទស្សនាវីដេអូខាងក្រោម៖