Klopp ថា​កូនក្រុម​ម្នាក់​នេះ មាន​កម្រិត​លេង​លើស​ពី​ការ​រំពឹង​ទុក (​មាន​វី​ដេ​អូ​)

0

ក្រុម​ហង្ស​ក្រហម Liverpool យក​បាន ៣ ពិន្ទុ​យ៉ាង​ងាយស្រួល បន្ទាប់​ពី​ជ័យជម្នះ​ដោយ​លទ្ធផល ៣-១ ទៅ​លើ​ក្រុម Newcastle នៅ​ទឹកដី Anfield ដើម្បី​ធានា​ថា​ពួក​គេ​នៅ​តែ​បន្ត​ប្រកួតប្រជែង សម្រាប់​ពានរង្វាន់​លី​គ​នៅ​រដូវ​កាល​នេះ ។

ជាក់ស្តែង​កីឡាករ Diogo Jota, Roberto Firmino និង Alexander-Arnold សុទ្ធសឹងតែ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​គ្រាប់​បាល់​ដ៏​ល្អ​ឥត​ច្ចោះ​ពី​ចម្ងាយ​ចុង​ក្រោយ​របស់​ខ្សែការពារ​ស្តាំ Arnold គឺជា​អ្វី​ដែល​គ្រប់​គ្នា លើកយក​មក​និយាយ​ច្រើន​បំផុត នៅ​ក្នុង​ការ​ប្រកួត​ទាំងមូល​នេះ ។

ហើយ​មិនតែប៉ុណ្ណោះ គ្រូបង្វឹក​លោក Jurgen Klopp ក៏​បាន​ធ្វើការ​សាទរ​យ៉ាង​ពេញទំហឹង​ទៅ​កាន់​កីឡាករ Trent Alexander-Arnold ផង​ដែរ ស្រប​ពេល​ដែល​ក្រុម Liverpool កំពុង​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ ។

លើស​ពី​នេះ ក្រោយ​ចប់​ការ​ប្រកួត​លោក Klopp បាន​និយាយ​ថា ៖ «​ខ្ញុំ​អាច​និយាយ​បាន​ថា វា​ជា​គ្រាប់​បាល់​ពី​ចម្ងាយ​ដ៏​ល្អ​បំផុត​របស់ Trent Alexander-Arnold ដែល​គាត់​ធ្វើ​បាន​នៅ​ប្រកួត​នេះ ។ វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ ស្រឡាំងកាំង និង​មិន​គួរ​ឲ្យ​ជឿ​។ បច្ចេកទេស ស៊ុត​បាល់​របស់​គាត់ គឺ​ស្ថិត​នៅ​កម្រិត​មួយ​ផ្សេង​ទៀត​»៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖