បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា កីឡាករ ៣រូបរបស់ក្លឹប Cheslea ត្រូវបានតេស្តឃើញវិជ្ជមានកូវីដ១៩ មុននឹងការប្រកួតក្នុងក្របខណ្ឌអង់គ្លេសជាមួយនឹងក្រុម Everton។
លោក Thomas Tuchel បានធ្វើការដោយមិនមានលោក Mateo Kovacic ក្រោយរូបគាត់តេស្តរកឃើញវិជ្ជមានកូវីដ១៩កាលពីសប្តាហ៍មុន ហើយនឹងអាចមកជួយលោក Tuchel វិញនៅថ្ងៃសុក្រនេះ។
នេះបើយោងតាម Nizaar Kinsella បានអោយដឹងថា មានកីឡាករ ៣រូបទៀតរបស់ក្លឹបតោខៀវបានរកឃើញវិជ្ជមានកូវីដ១៩។ ខណៈពេលដែលមិនមានការបញ្ជាក់ណាមួយថា នរណាខ្លះបានឆ្លងនោះទេ។ គ្រាន់តែគេជឿជាក់បានថាអ្នកទាំង ៣នោះ គឺបានចូលរួមវឹកហាក់កាលពីថ្ងៃពុធកន្លងទៅ។
ក្នុងចំណោម ៣នាក់នោះ គឺមាន២នាក់ដែលស្ថិតនៅក្នុងទម្រង់លេងរបស់ Tuchel៕