លែងយក ២​ម៉ឺន​ដុល្លារ ហើយ​!! គឺ​ប្តឹង​ទារ ១០​ម៉ឺន​ដុល្លារ វិញ​ម្តង

0

ហ្វេ​ស​ប៊ុ​ក​៖ រឿង​ពិធីករ តា​ប៊ុ​យ បើករថយន្ត​ទាំង​ស្រវឹង​បុក​រថយន្ត​គេ ហើយ​ព្យាយាម​បើក​រត់​នោះ គឺ​កាន់តែ​ក្តៅ​ហើយ​មក​ដល់​ពេល​នេះ​។ ក្រោយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ប្រកាស​ទារ​សំណង ១០​ម៉ឺន​វិញ គឺ​មិន​យក ២​ម៉ឺន​ដុល្លារ​ទៀត​នោះ​តេ​។

ក្នុង​នោះ​ម្ចាស់​រថយន្ត​រង​គ្រោះ​បាន​សរសេរ​ថា “​មហាជន​បាន​សំណូមពរ​ថា សំណង​ជំងឺ​ចិត្ត បើ​យក​ទៅ​ជូន​មន្ទីរពេទ្យ​ដដែល​នោះ គួរតែ​យក​អោយ​ច្រើន​បន្តិច​ទៅ 😂
» ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​បាន​ប្តូរ​ការ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​២០០០០$ ទៅ​ជា​១០០០០០$​វិញ !
» សូម​បងប្អូន​សារ​ធារ​ណៈ​ជន កុំ​បារ​ម្ម​ណ៍ ខ្ញុំ​ឈប់​ចរចា​ហើយ ទុក​អោយ​ច្បាប់​គេ​ធ្វើ​ការងារ​នេះ​ចុះ​។
» ខ្ញុំ​សូម​ត្រឹម​កំលាំងចិត្ត​ពី​បងប្អូន​ផង​”៕