បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fichajes នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប Barcelona និងក្លឹប Juventus កំពុងធ្វើការប្រជែងគ្នាដើម្បីចុះកុងត្រាយកខ្សែបម្រើ Ander Herrera របស់ក្លឹប PSG។
ជាមួយនឹងការប្រកួតប្រជែងក្នុងការស្វែងរក ដំណែងមួយនៅក្លឹប PSG កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានជឿជាក់ថាខ្លួននឹងត្រូវធ្វើការចាកចេញនៅឆ្នាំ២០២២៕