មួយថ្ងៃបន្ទាប់ពីការបង្ហាញថា Marcelo និង Luka Modric បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ក្រុម Real Madrid បានប្រកាសតាមរយៈគេហទំព័រផ្លូវការរបស់ពួកគេថា Marco Asensio, Gareth Bale, Andriy Lunin និង Rodrygo Goes ក៏បានឆ្លងវីរុសនេះផងដែរ។
យ៉ាងណាមិញ កីឡាករ និងគ្រូបង្វឹករបស់ក្រុម Real Madrid ទាំងអស់បានទទួលការធ្វើតេស្ត PCR បន្ទាប់ពី Modric និង Marcelo ទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃពុធ ហើយក្លឹបបានជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ថាកីឡាករ ៤ នាក់ផ្សេងទៀតបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
យោងតាមការឲ្យដឹងពី LaLiga ថាក្រុម Real Madrid អាចស្នើសុំពន្យារពេលការប្រកួតជាមួយនឹងក្រុម Cadiz ប្រសិនបើពួកគេមានកីឡាករក្រុមដំបូងតិចជាង ១៣ នាក់ រួមទាំងអ្នកចាំទីយ៉ាងហោចណាស់ម្នាក់។
Real Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Cadiz នៅថ្ងៃអាទិត្យវេលាម៉ោង ២១:០០ CET ដែលជាការប្រកួតចុងក្រោយរបស់ពួកគេក្នុងប្រតិទិនឆ្នាំនេះ ដោយការប្រកួតចុងក្រោយរបស់ពួកគេនឹងត្រូវប្រកួតនៅឯ Athletic Club នៅថ្ងៃទី ២២ ខែធ្នូ៕