ថ្មីៗនេះ Barcelona អះអាង ថា ក្លឹបកំពុងពិភាក្សានាំយកតារាឆ្នើមរបស់ Dortmund ក្នុងទីផ្សារដោះដូរកីឡាករ ក្នុងរដូវរងាខាងមុខ ប៉ុន្តែប្រធាន LaLiga លោក Javier Tebas យល់ថាមហិច្ឆតារបស់ពួកគេ ក្នុងការចុះហត្ថលេខាលើ Erling Haaland គឺមិនអាចទៅរួចនោះទេ។
ជាការពិតណាស់ Xavi Hernandez មានបំណងចង់ពង្រឹងក្រុមរបស់គាត់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទោះបីជាកីឡាករន័រវេស ជាគោលដៅរដូវក្តៅជាងរដូវរងារក៏ដោយ ក៏ Tebas នៅតែជឿជាក់ថាវាការលំបាកផ្នែកសេដ្ឋកិច្ចរបស់ Barcelona នឹងរារាំងពួកគេមិនឱ្យចុះកិច្ចព្រមព្រៀងបែបនេះបាន។
លោក Tebas បាននិយាយនៅឯព្រឹត្តិការណ៍ LaLiga TwentyNine ថា «ខ្ញុំមិនគិតថាវាអាចទៅរួចសម្រាប់ Barcelona ដើម្បីចុះហត្ថលេខាលើ Haaland ដោយសារតែបញ្ហាសេដ្ឋកិច្ច និងដែនកំណត់ហិរញ្ញវត្ថុរបស់ពួកគេ»។
«វាត្រូវតែមានកាលៈទេសៈដ៏លំបាក ហើយភ្នាក់ងារ Mino Raiola មិនលក់ក្នុងតម្លៃថោកទេ»។ បញ្ជាក់ថា Barcelona ស្ថិតក្នុងចំណោមក្លឹបចំនួនបីដែលបានបដិសេធកិច្ចព្រមព្រៀងជាមួយ CVC នៅរដូវក្តៅ ទោះបីជាពួកគេត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយមូលនិធិផ្សេងនៅពេលនេះក៏ដោយ៕