ក្លិបអ្នកមានបារាំង Paris Saint Germain ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមមធ្យោបាយជះលុយ និងដោះដូរកីឡាកររបស់ខ្លួនទៅឲ្យ Barcelona ដើម្បីប្តូរយក Frenkie De Jong មករួមក្រុមវិញ។
ទោះបីជាលោក Xavi ព្យាយាមចងជើង De Jong មិនឲ្យចាកចេញពីក្រុម យ៉ាងណាក្តី ក៏ប៉ុន្តែប៉ុន្មានសប្តាហ៍កន្លងនេះ De Jong ត្រូវបានក្លិបធំៗជាច្រើនធ្វើការទំនាក់ទំនងចង់បានរូបគេ។
គួរបញ្ចាក់ផងដែរថា De Jong នៅសល់កុងត្រាជាមួយក្លឹបយក្សកាតាឡាន់រហូតដល់ឆ្នាំ ២០២៦ ឯណោះ ក៏ប៉ុន្តែក្លិបនៅតែរក្សាសិទ្ធិ និងបើកជំហ ប្រសិនជាគេចង់ចាកចេញពិតមែន។
បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយថាក្លិប PSG កំពុងត្រៀមលុយ ៥០លានអឺរ៉ូ (ឬប្រមាណ ៥៦លានដុល្លា) បូករួមនឹងកីឡាករ Neymar ដើម្បីប្តូរយកខ្សែបម្រើ De Jong មកពី Barcelona។ ទោះជាយ៉ាងណាក្តី ការវិលត្រលប់របស់ Neymar មកទឹកដី Camp Nou អាចជាឧបសគ្គខ្លាំង ព្រោះគេកំពុងតែមានភាពលេចធ្លោ គួរឲ្យកត់សម្គាល់នៅ PSG៕