លោក Pep Guardiola បានសរសើរចំពោះការលេង «ដ៏អស្ចារ្យ» របស់ Kevin De Bruyne នៅពេលដែល Manchester City បានកត់ត្រាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ៧-០ លើក្រុម Leeds ។
Man City បានធ្វើបានយ៉ាងល្អទល់នឹងក្រុមរបស់លោក Bielsa ខណៈ De Bruyne ស៊ុតបានពីរគ្រាប់ ដើម្បីជួយឲ្យក្រុមពួកគេមានបួនពិន្ទុដាច់នៅកំពូលតារាង។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Phil Foden, Jack Grealish, Riyad Mahrez, John Stones និង Nathan Ake ក៏បានធានាឱ្យអ្នកគាំទ្រ City រីករាយជាមួយរាត្រីដ៏គួរឱ្យចងចាំនៅឯ Etihad ។
ប៉ុន្តែវាគឺជាការបង្ហាញសមត្ថភាពរបស់ De Bruyne ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ពីគែមប្រអប់ដ៏អស្ចារ្យដែលបានធ្វើឱ្យអ្នកចាំទី Illan Meslier គ្មានឱកាសនឹងចាប់បាន។
ជាមួយនឹងបទសម្ភាសន៍ក្រោយបញ្ចប់ការប្រកួត លោក Pep Guardiola បាននិយាយយ៉ាងដូច្នេះថា៖ «ពីរ ឬបីថ្ងៃចុងក្រោយនេះ ក្នុងការហ្វឹកហាត់ ខ្ញុំឃើញថាកីឡាករម្នាក់នេះ (Kevin de Bruyne) មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលយកមុខតំណែងនេះ។ គាត់អស្ចារ្យណាស់ យើងត្រូវការគាត់ គាត់មានសារៈសំខាន់ណាស់សម្រាប់យើង»៕