Pep Guardiola បង្ហាញ​អារម្មណ៍​ចំពោះ​កំហុស​ដ៏​ចម្រូងចម្រាស នៃ​ការ​ចាប់ឆ្នោត​ក្របខ័ណ្ឌ UCL

0

ទោះបីជា​មាន​ភាព​ច្របូកច្របល់​ជុំវិញ​ការ​ចាប់ឆ្នោត Champions League កាលពី​ថ្ងៃ​ច័ន្ទ​ក៏​ដោយ ក៏​លោក Pep Guardiola មិន​មាន​ភាព​សៅហ្មង​ចំពោះ​ព្រឹត្តិការណ៍​នោះ​ឡើយ​។

គ្រូបង្វឹក​ក្រុម Manchester City បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មុន​ការ​ប្រកួត Premier League របស់​ក្រុម​របស់​គាត់​ជាមួយនឹង​ក្រុម Leeds United នៅ​យប់​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​សួរ​អំពី​បញ្ហារ​ដែល​បាន​កើតឡើង​ក្នុង​ការ​ចាប់ឆ្នោត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ដែល​ក្រុម​មេឃ​ខៀវ ដំបូង​ឡើយ​ត្រូវ​ប្រកួត​ជាមួយ Villarreal ប៉ុន្តែ​បាន​ទុកជា​មោឃៈ ហើយ​ជំនួស​មក​វិញ​ដោយ​ត្រូវ​ប៉ះ​ជាមួយ Sporting Libson​។

លោក Guardiola បាន​និយាយ​ថា​៖ «​វា​ត្រូវ​បាន​ធ្វើការ​ចាប់ឆ្នោត​ឡើង​ម្តងទៀត​។ ខ្ញុំ​គិត​ថា​វា​យុត្តិធម៌​។ វា​ជា​កំហុស ហើយ​រឿង​បែប​នេះ​ពេល​ខ្លះ​តែងតែ​កើតឡើង​។ អ្នក​ត្រូវ​តែ​ធ្វើ​វា​ម្តងទៀត ដើម្បី​កុំឱ្យ​មានការ​សង្ស័យ​។ នៅ​ខែកុម្ភៈ ពួក​យើង​នឹង​ធ្វើ​បាន​ល្អ​»​។

ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្បា​ញ ហាក់បីដូចជា​មិន​សប្បាយចិត្ត​ចំពោះ​ការ​ប្រកួត​ជាមួយ Villarreal ដែល​ត្រូវ​បាន​លុប​ចោល ដោយ​ជំនួស​មក​វិញ​ដោយ​ក្រុម Sporting Libson នោះ​ទេ​៕