Benfica ចង់បាន​ខ្សែការពារ​របស់ Barcelona រូប​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Mundo Deportivo នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Benfica កំពុង​សម្លឹង​ឃើញ​ខ្សែការពារ Samuel Umtiti របស់ Barcelona ដែល​ពួក​គេ​យក​មក​ជំនួស តំណែង​កីឡាករ Lucas Verissimo ដែល​ជួប​បញ្ហា​របួស​រហូត​ដល់​ចប់​រដូវ​កាល​។

ក្លឹ​ប​យក្ស​នៅ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ដាក់​ខ្សែការពារ​សញ្ជាតិ​បារាំង​ជា​គោលដៅ​របស់​ពួក​គេ​ផង​ដែរ​។ ខាង​ក្លឹ​ប​ក៏​បាន​ទាក់ទង​ទៅ​កាន់ Barcelona ផង​ដែរ ស្រប​ពេល​ដែល Barca ចង់​កាត់​បន្ថយ​ការ​ចំណាយ​៕