Ole Gunnar Solskjaer បានដើរតួនាទីជា Santa Claus ដោយបាននាំយកកាដូរបុណ្យណូអែលទៅកាន់អតីតក្លឹប Manchester United របស់គាត់។
កាសែត The Mail បានរាយការណ៍ថា អតីតអ្នកចាត់ការសញ្ជាតិន័រវេសបានផ្តល់ការដូរចំពោះបុគ្គលិកសំខាន់ៗនៅក្លឹប Old Trafford ដោយបានបញ្ជូនកញ្ចប់កាដូរសម្រាប់បុណ្យណូអែលដ៏ប្រណិតមួយ ទៅកាន់កន្លែងហ្វឹកហាត់របស់ពួកគេ ដែលនាំឱ្យមានអារម្មណ៍រំជួលចិត្ត។
ទឹកចិត្តសប្បុរសដ៏ធំធេងរបស់ Solskjaer បានកើតឡើង បើទោះបីជាអតីតអ្នកចាត់ការវ័យ ៤៨ ឆ្នាំរូបនេះ ត្រូវបានបណ្តេញចេញពីក្លឹបជាទីស្រឡាញ់របស់គាត់ ក្នុងរយៈពេលតិចជាងមួយខែមុនក៏ដោយ ដោយត្រូវបានជំនួសដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Ralf Rangnick រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
គួររំលឹកឡើងវិញដែរថា Solskjaer បានចំណាយពេលបីឆ្នាំក្នុងការដឹកនាំបិសាចក្រហម ជាកន្លែងដែលគាត់រក្សាទំនាក់ទំនងដ៏អស្ចារ្យជាមួយបុគ្គលិក បន្ទាប់ពីគាត់ចាប់អារម្មណ៍ជាអ្នកគ្រប់គ្រងបណ្តោះអាសន្នកាលពីឆ្នាំ ២០១៨៕