បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកសារព័ត៌មាននៅ The Athletic UK នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បានអោយដឹងថា ក្លឹប Arsenal បានបង្កើនវិធានការកូវីដ១៩ បន្ទាប់ពីបានរកឃើញនៅបុគ្គលិកនៅទីលានហ្វឹកហាត់វិជ្ជមានកូវីដ១៩។ ក្នុងនោះ គឺមិនមានការបញ្ជាក់ថា មានកីឡាករណាម្នាក់វិជ្ជមាននោះឡើយ។
ក្នងនោះក្លឹបបានប្រើប្រាស់នៅវិធានការពីមុនមកវិញ ដោយក្នុងនោះមានដូចជាការតម្រូវអោយធ្វើតេស្តកូវីដ១៩ជាមុនសិន ទើបអនុញ្ញាតអោយចូលហ្វឹកហាត់៕
🚨 Arsenal ramping up #COVID19 measures after some positive cases among training ground staff. No players affected at present. Returning to some of the Project Restart protocols e.g testing in car before allowed to train. W/ @gunnerblog @TheAthleticUK #AFC https://t.co/bKRBR23YhY
— David Ornstein (@David_Ornstein) December 13, 2021