ខ្សែប្រយុទ្ធ​ម្នាក់​របស់ Barcelona នឹង​ប្រកាស​ចូល​និវត្តន៍

0

ខ្សែប្រយុទ្ធ Sergio Aguero នៃ​ក្លិប Barcelona នឹង​ប្រកាស​ព្យួរ​ស្បែកជើង​ពី​ពិភព​បាល់ទាត់​ជា​ផ្លូវការ​នៅ ថ្ងៃ​ពុធ​ទី​១៥​ស្អែក​នេះ​ហើយ នេះ​បើ​យោង​តាម DailyMail​។

Aguero បាន​រង​អាកា​រៈ​ពិបាក​ដកដង្ហើម​ក្នុង​ការ​ប្រកួត​ទល់​នឹង Alaves កាលពី​ខែតុលា​កន្លង​ទៅ ហើយ​ពេល​ពិនិត្យ​រួច គ្រូពេទ្យ​បាន​ប្រាប់​ថា​ចង្វាក់បេះដូង​របស់​គេ​លោត​ខុស​ប្រក្រតី ដែល​តម្រូវ​ឲ្យ​សម្រាក​តាមដាន​ស្ថានភាព​បន្ត​។

យ៉ាងណាមិញ Aguero ទំនងជា​មិន​អាច​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​បាន​ទេ​ដោយ​អ្នកកាសែត Emilio Perez de Rozas បាន​បង្ហើប​ប្រាប់​វិទ្យុ Marca ថា​៖ «​នៅ​ថ្ងៃ​ពុធ​គឺ​នឹង​មាន​ពិធី​មួយ​ដែល​គេ (Sergio Aguero) នឹង​ប្រកាស​ថា​គេ​ចូល​និវត្តន៍​ពី​បាល់ទាត់​»​។

អ្នកកាសែត Emilio Perez de Rozas គួរ​បញ្ជាក់​ផង​ដែរ​ថា Sergio Aguero ជា​វីរបុរស​មួយ​រូប​របស់​ក្លិប Manchester City ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ដល់​ទៅ ២៦០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣៩០​ប្រកួត​ឲ្យ​ក្លិប​មុន​នឹង​ផ្លាស់​មក Barcelona នៅ ខែមិថុនា​ឆ្នាំ​២០២១៕