ព័ត៌មាន​បឋម​៖ រថយន្ត​មួយ​គ្រឿង​បុក​បង្គោល​ភ្លើង​បាក់​ទាំង​ព្រលឹម

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៥​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​បង្គោល​ភ្លើង​បណ្តាល​អោយ​បាក់ និង​រថយន្ត​រង​ការ​ខូចខាត​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-3534 ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​តាំង នឹង​ធ្វើការ​វាស់វែង ហើយ​បាន​យក​រថយន្ត​បង្ក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចម្ការមន ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់​៕