អីយ៉ាស់! ប្រធាន​ក្លឹ​ប Barca ជួប​ពិភាក្សា​ជាមួយ​អ្នកតំណាង​របស់​កី​ឡករ Borussia Dortmund

0

បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រទេស​អ៊ី​តា​លី​ដើម្បី​មើល Pedri បង្ហាញ​ពានរង្វាន់ Golden Boy ប្រធាន​ក្លឹ​ប Barcelona លោក Joan Laporta ត្រូវ​បាន​គេ​ដឹង​ថា បាន​ឆ្លៀត​យក​ឱកាស​ដើម្បី​ជួប​ជាមួយ​លោក Mino Raiola​។

លោក Raiola គឺជា​អ្នកតំណាង​របស់​កីឡាករ​ជា​ច្រើន ប៉ុន្តែ​ជា​ពិសេស​គឺ Erling Haaland ដែល Laporta ជា​អ្នក​កោតសរសើរ​យ៉ាង​ខ្លាំង​។

យោង​តាម​អ្នក​សារព័ត៌មាន​អ៊ី​តា​លី Fabrizio Romano បាន​ឲ្យ​ដឹង​ថា​លោក Laporta បាន​ចេញពី​អាកាសយានដ្ឋាន ជំនួស​ឱ្យ​ការ​ទៅ​សណ្ឋាគារ​របស់​គាត់​ជា​មុន​សិន រួម​ជាមួយនឹង Mateu Alemany ដើម្បី​ជួប Raiola ខណៈ​ដែល​ពួក​គេ​បាន​ឆ្លៀតឱកាស ដើម្បី​យល់​ច្បាស់​ពី​ស្ថានភាព​ផ្ទេរ​របស់ Haaland ។

ថ្មី​ៗ​នេះ Raiola បាន​និយាយ​ថា Haaland នឹង​ចូលរួម​ជាមួយ​ក្លឹ​ប​មួយ​ក្នុង​ចំណោម​ក្លឹ​ប​ចំនួន ៤ ដូច​ជា Bayern Munich, Real Madrid, Barcelona ឬ Manchester City ខណៈ​ដែល Laporta ក៏​បាន​ជួប​ជាមួយ Raiola ក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ដើម្បី​ពិភាក្សា​អំពី​អនាគត​របស់​កីឡាករ​សញ្ជាតិ​ន័​រវេ​សរូប​នេះ​៕