ផ្ទុះ​កូ​វី​ដ​-១៩ ក្នុង​ក្រុម Manchester United

0

ក្រុម​បិសាច​ក្រហម Manchester United បាន​រង​ការ​វាយប្រហារ​ដោយ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩ ជាមួយនឹង​ការ​ប្រកួត Premier League នា​ពេល​ខាង​មុខ​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Brentford ឥឡូវនេះ​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​វីរុស​នេះ​។

ក្រប​ខណ្ឌ Premier League ត្រូវ​បាន​គេ​ជូនដំណឹង​ថា «​ចំនួន​កីឡាករ និង​បុគ្គលិក​តិចតួច​» បាន​ធ្វើតេស្ត​វិជ្ជមាន នេះ​បើ​យោង​តាម The Athletic ។

សូម​ជម្រាប​ថា Manchester United បាន​យកឈ្នះ Norwich City ១-០ កាលពី​ថ្ងៃ​សៅរ៍ ហើយ​ត្រូវ​ជួប Brentford នៅ​យប់​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​ការ​ប្រកួត​នោះ ឥឡូវ​អាច​ត្រូវ​បាន​ពន្យារពេល បន្ទាប់​ពី​ក្លឹ​ប Old Trafford រង​គ្រោះ​ដោយ​ការ​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា​៕