ថ្មីៗកន្លងមកនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងមួយរូបរបស់ក្លឹបបិសាចក្រហម Manchester United បានប្រកាសចង់ចែកផ្លូវ ស្រាប់តែក្លឹបយក្សបារាំង PSG ឯណោះវិញ ក៏បានបង្ហាញតម្រុយហើយថា នឹងបើកទ្វាររងចាំទទួលគេផងដែរ។
ជាការពិតណាស់ Anthony Martial បានបង្ហើបពីគម្រោងចង់ចាកចេញពីទឹកដី Old Trafford ខណៈដែល PSG ឯណោះវិញក៏កំពុងស្វះស្វែងរកខ្សែប្រយុទ្ធម្នាក់ដែលស័ក្តិសម ដើម្បីជំនួស Kylian Mbappe ដែលអាចនឹងចាកចេញនៅរដូវក្តៅឆ្នាំ ២០២២។ នេះបើតាមសារព័ត៌មាន RMC Sport បានចុះផ្សាយ។
សម្រាប់ Martial គេក៏កំពុងរំអុកក្លឹបចង់ដើរចេញផងដែរ ត្រឹមខែមករាខាងមុខ ខណៈដែលតម្លៃខ្លួនអាចថ្លៃល្បាក់ជិត ៣០ លានផោន។ យើងនឹងរង់ចាំមើលបន្តទៅទៀត តើ PSG អាចចរចាត្រូវរ៉ូវជាមួយក្លឹប Man Utd ដែរ ឬយ៉ាងណា តែបើតាមការព្យាករណ៍ទុក នូវការសម្រេចចិត្តរបស់កីឡាករផ្ទាល់ គឺមានភាគរយខ្ពស់អាចនឹងយល់ព្រម ព្រោះនេះជាការវិលត្រលប់មកលេងឲ្យក្លឹបយក្សនៅប្រទេសកំណើត៕