Marcelo តប​សារ​ដ៏​គួរ​ឱ្យ​អស់សំណើច​នៅ​លើ Instagram របស់ Cristiano Ronaldo

0

Cristiano Ronaldo បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ជ័យជម្នះ​សម្រាប់ Manchester United ក្នុង​ការ​ប្រកួត​ទល់​នឹង Norwich City ហើយ​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​បង្ហោះ​រូ​ភាព​មួយ​សន្លឹក​ជា​ការ​អបអរ​។

នៅ​លើ​រូបភាព​ដែល Ronaldo បាន​បង្ហោះ​ក្នុង​គណនី Instagram របស់​ខ្លួន អតីត​មិត្ត​រួម​ក្រុម Real Madrid កីឡាករ Marcelo បាន​ចូល​ទៅ​បញ្ចេញមតិ​(comment) នៅ​លើ​នោះ​ផង​ដែរ​។

ម្ចាស់​ពាន Ballon d’Or ៥​សម័យ បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី​៧៥ ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Carrow Road ដែល​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ទទួល​បាន​៣​ពិន្ទុ កាលពី​ថ្ងៃអាទិត្យ​។

Ronaldo បាន​សរសេរ​ថា​៖ «​មួយ​ជំហាន​បន្ថែម​ទៀត នៅ​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​។ យើង​ដឹង​ពី​អ្វី​ដែល​យើង​ចង់បាន ហើយ​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​វា​។ វា​អាស្រ័យ​ទៅ​លើ​យើង​! ធ្វើ​បាន​ល្អ អ្នក​ទាំងអស់​គ្នា​! តោះ​យើង បិសាច​ក្រហម​!»

បន្ទាប់​ពី​ឃើញ​រូប​ដែល Ronaldo បាន​បង្ហោះ ខ្សែការពារ​ស្លាប​ឆ្វេង Marcelo បាន​សរសេរ​មតិ អំពី​សមត្ថភាព​រក​គ្រាប់​បាល់​របស់ Ronaldo​។ Marcelo បាន​សរសេរ​ថា​៖ «​នៅ​ពេល​ណា​ក៏​ដោយ ខ្ញុំ​មក​ទី​នេះ​(​មើលឃើញ​អ្វី​ដែល Ronaldo បង្ហោះ​) ដឹង​តែ​មាន​គ្រាប់​បាល់​ហើយ​»៕