បរទេស៖ តម្លៃផ្ទេររបស់កីឡការសញ្ជាតិន័រវេ អាចនឹងលើសពី ១០០លានផោន។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា ភ្នាក់ងាររបស់កីឡាករ Haaland គឺលោក Mino Raiola បានបញ្ជាក់ថាមិនរារាំង Manchester City ក្នុងការតាមប្រម៉ាញ់យក Haaland នោះទេ។
ភ្នាក់ងាររូបនេះ ត្រូវការប្រាក់ឈ្នួលប្រមាណ ៤៧លានផោន ជាថ្លៃសេវាសម្រាប់រូបគេ។ ក្នុងនោះ Man City នឹងត្រូវចំណាយប្រមាន ៦៨លានផោនផ្សេងទៀត សម្រាប់នាំយក Haaland ចេញពី Borussia Dortmund នៅរដូវក្តៅ៕