បើក​បុក​ទ្រូងផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ទៅ គង​លើ​រទេះ​លក់​មីឆា

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១:១០​នាទី​យប់ ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​ផ្សារ​ព្រែក​ជ្រៃ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​សែន​សុខ ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បុក​សួនច្បារ​ពុះ​ចែកផ្លូវ​ក្រឡាប់​ជា​ច្រេ​ី​ន​ត្រឡប់​ទៅ​គង​លើ​រទេះ​លក់​បាយ​ឆា​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បង្ក​ពាក់​ស្លាក​លេខ​នំ​ពេញ ​2AP -7876 ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើស្រាប់តែ ​ជ្រុល​ទៅ​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយហោះ​រំលង​សួន​ក្រឡាប់​អូស​ជា​ច្រើន​ម៉ែត្រ​ទៅ​គង​លើ​រទេះ​លក់​បាយ​ឆា​មីឆា​ធ្វើ​ឱ្យអ្នក​កំពុង​ទទួលទាន​មីឆា​បាយ​ឆា​យ៉ាង​ឆ្ងាញ់​នោះ​រត់​ចែក​ជើង​គ្នាសឹងតែមិនទាន់ ប៉ុន្តែសំណាង​ល្អគឺមិនមាន​អ្នក​របួស​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កើតហេតុ​នឹង​បាន​យក​ម្ចាស់​រថយន្ត និង​រថយន្ត​ទៅ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕