តៃវ៉ាន់៖ នេះបើយោងតាមកការចេញផ្សាយរបស់ NIKKEI Asia នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ប្រទេសតៃវ៉ាន់បានរកឃើញនៅករណីកូវីដ១៩ “អូមីក្រុង” នៅលើមនុស្ស ៣នាក់ដែលចូលមកកាន់កោះតៃវ៉ាន់។
មជ្ឈមណ្ឌលគ្រប់គ្រងរោគរាតត្បាតរបស់កោះតៃវ៉ាន់ បានអោយដឹងថាករណីទាំងនោះមិនបានចូលទៅក្នុងសហគមន៍នោះទេ ព្រោះករណីទាំងនោះរកឃើញនៅព្រំដែន។
ក្នុងចំណោម ៣នាក់នោះ មាន២នាក់ជាជនជាតិតៃវ៉ាន់ និងម្នាក់ជាជនជាតិអាមេរិក ដែលទើបមកពីប្រទេសអេស្វាទីនី នៅទ្វីបអាហ្វ្រិកភាគខាងត្បូង, អង់គ្លេស និងអាមេរិក។ ពួកគេកំពុងធ្វើចត្តាឡីស័ក។
មនុស្សទាំង ១០នាក់ ដែលអង្គុយជិតបុរសម្នាក់ ដែលមកពីប្រទេសអេស្វាទីនី ក្នុងជើងយន្តហោះតែមួយ ត្រូវបានធ្វើតេស្តឃើញអវិជ្ជាមានទាំងអស់៕