Martial ក្លាយជា​ជម្រើស​ទី​២ របស់ Barcelona ប្រសិនជា​ក្លឹ​ប​មិន​អាច​នាំ​កីឡាករ​រូប​នេះ​បាន

0

បរទេស​៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​បាន ស្ថិត​នៅ​ក្រៅ​ជម្រើស​នៅ​ទឹកដី Old Trafford​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sport បានអោយ​ដឹង​ថា ក្លឹ​ប Barcelona កំពុង​តែ​ពិចារណា​ក្នុង​ការ​នាំ​យក​កីឡាករ Anthony Martial របស់ Manchester United ប្រសិនជា​ក្នុង​ករណី​ដែល​ក្លឹ​ប​មិន​អាច​ចុះ​កុងត្រា​យក Ferran Torres បាន​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បាន​ធ្លាក់​ប្រជាប្រិយភាព​នៅ​ទឹកដី Old Trafford និង​បាន​បើកចំហរ​ក្នុង​កាល​ស្វែងរក​ក្លឹ​ប​ថ្មី​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខាង​មុខ​៕