ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ចំនួន៣០ម៉ឺនដូស ពីមជ្ឈមណ្ឌល COVAX Facility នៅថ្ងៃស្អែក វេលាម៉ោង១១:២០នាទីព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១៕