អតីតខ្សែបម្រើ Manchester City និង West Ham លោក Trevor Sinclair បានព្រមាន Thomas Tuchel អំពីការធ្លាក់ចុះទម្រង់លេងរបស់ Chelsea នាពេលថ្មីៗនេះ។
Chelsea បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ៤ ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ហើយបានបញ្ចប់យុទ្ធនាការក្នុងពូល Champions League របស់ពួកគេជាមួយនឹងលទ្ធផលស្មើ ៣-៣ ជាមួយនឹង Zenit St. ជាលទ្ធផល ក្រុមតោខៀវបានធ្លាក់ចំណាត់ថ្នាក់ក្រោមក្រុម Juventus ក្នុងពូល H ដោយមាន ១៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងចំនួន ២ពិន្ទុ។ ការធ្លាក់ទម្រង់លេងនាពេលថ្មីៗនេះរបស់ Chelsea ក៏បាននាំឱ្យពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ។
Sinclair ដំបូងឡើយបានសរសើរ Tuchel ដោយនិយាយថា គាត់បានធ្វើការជ្រើសរើសត្រឹមត្រូវនៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈពេលដែលរៀបចំក្រុមឱ្យបានត្រឹមត្រូវផងដែរ។
Sinclair បាននិយាយថា៖ «ខ្ញុំគិតថា Thomas Tuchel ធ្វើបានល្អណាស់ចាប់តាំងពីគាត់បានចូលរួមជាមួយ Chelsea ដោយបានឈ្នះពានរង្វាន់ Champions League អ្នកក្រឡេកមើលវិធីដែលគាត់ជ្រើសរើសដោយការទិញខ្សែប្រយុទ្ធកំពូលនៅដូចជា Romelu Lukaku បើទោះបីជាពេលនេះគាត់មិនទាន់ទទួលបានផលល្អបំផុតពី Lukaku ក៏ដោយ»។
យ៉ាងណាមិញ លោកបានអះអាងថា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ត្រូវការចាត់ចែងកែប្រែក្រុមរបស់គាត់ឲ្យបានឆាប់៕
សូមទស្សនាវីដេអូខាងក្រោម៖